ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ


ការណែនាំ (បេក្ខជនត្រូវអានជាដាច់ខាត)

សេចក្តីណែនាំស្តីពីការ​ចុះឈ្មោះប្រឡង​ជ្រើសរើសនិស្សិត​ចូលរៀនថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន កម្រិតវិស្វករ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (រាជធានីភ្នំពេញ និងសាខាខេត្តត្បូងឃ្មុំ)៖

(១) បេក្ខជនអាចចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្ទាល់

(២) បេក្ខជនត្រូវបំពេញជាលេខអារ៉ាប់នៅក្នុងការចុះឈ្មោះប្រឡង តាមរយៈប្រព័ន្ធអនឡាញ (ឧទាហរណ៍៖ 0 , 1 , 2 , 3 , 4 , 5 , 6 , 7 , 8 , 9)។

(៣) បេក្ខជនត្រូវបំពេញគ្រប់​ព័ត៌មានទាំងអស់នៅ​ទំព័រ​ចុះឈ្មោះបេក្ខជនប្រឡង (ទំព័របន្ទាប់)។

(៤) បេក្ខជនត្រូវបំពេញ​​លេខទូរស័ព្ទផ្ទាល់ខ្លួន​ដែលអាចទាក់ទង​បាន និងកំពុងប្រើប្រាស់ជា​មួយកម្មវិធី Telegram។

(៥) បេក្ខជនត្រូវពិនិត្យ​និងផ្ទៀងផ្ទាត់​ព័ត៌មាន​ដែលបានបំពេញ​រួចឱ្យបានត្រឹមត្រូវ មុននឹងចុចប៊ូតុង “ចុះឈ្មោះ”។

(៦) បេក្ខជនត្រូវចងចាំ “លេខសម្គាល់បេក្ខជន (ID)” ដែលប្រព័ន្ធបានកំណត់ឱ្យ។ លេខសម្គាល់បេក្ខជន នឹងត្រូវប្រើសម្រាប់ការប្រឡង។

(៧) បេក្ខជនត្រូវថតទុក​ព័ត៌មាននៅទំព័រ​ចុងក្រោយដែលខ្លួន​បានចុះឈ្មោះ។

(៨) បេក្ខជនត្រូវស្កេន QR Code ចូលក្រុម Telegram បេក្ខជនប្រឡងដើម្បីទទួលបានព័ត៌មានផ្សេងៗ។

(៩) បេក្ខជនត្រូវបង់សិទ្ធិប្រឡងចំនួន ១២០០០ រៀល (មួយម៉ឺនពីរពាន់ រៀលគត់) ទៅបង់ប្រាក់នៅបញ្ជារបស់គណនេយ្យដោយផ្ទាល់។ បេក្ខជនត្រូវសរសេរ “លេខសម្គាល់បេក្ខជន (ID) និងឈ្មោះជាអក្សរឡាតាំង” ត្រង់ “កំណត់សំគាល់ (Remark)” (ឧទាហរណ៍៖ 0168-SOK SAMNANG)

(១០) បេក្ខជនដែលក្លែងបន្លំ​ព័ត៌មានឬ​ឯកសារចុះឈ្មោះ​ប្រឡងនឹងត្រូវ​ធ្លាក់ដោយស្វ័យប្រវត្តិ ទោះបីបេក្ខជននោះ​ប្រឡងជាប់ស្ថាពរ​ហើយក៏ដោយ និង​ត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់ជាធរមាន។

(១១) លេខទូរស័ព្ទទាក់ទង៖

  • ព័ត៌មានសិក្សាឬចម្ងល់ផ្សេងៗ៖ 016 659 535 , 092 672 277, 012 646 177, 087 672 277

(១២) គណៈកម្មការ​ប្រឡងជ្រើសរើស​រក្សាសិទ្ធិក្នុង​ការកែប្រែលក្ខខណ្ឌ​ចុះឈ្មោះនិងដំណើរ​ការប្រឡង ក្នុងករណីចាំបាច់។